បារាំង៖ ខ្សែប្រយុទ្ធរបស់ក្លិប Paris Saint-Germain កីឡាករKylian Mbappe បានអះអាងថាកីឡាករ Wissam Ben Yedder របស់ក្រុម Monaco សមនឹងទទួលបានចំណែកស្បែកជើងមាស Ligue 1 ។
បន្ទាប់ពី Ligue 1 ត្រូវបានប្រកាសរំសាយចោលនៅខែមុនដោយសារតែការរីករាតត្បាតនៃជម្ងឺកូវីដ១៩ ក៏Mbappe បានក្លាយជាម្ចាស់ស្បែកជើងមាសជាផ្លូវការបើទោះបីជាបានរកគ្រាប់បាល់បានចំនួន១៨គ្រាប់ដូច Ben Yedder ក៏ដោយ។កត្តាដែលធ្វើអោយកីឡាករ PSG ជាអ្នកក្លាយជាម្ចាស់ស្បែកជើងមាសព្រោះតែរូបគេរកគ្រាប់បាល់ក្នុងពេលប្រកួត(Open Play)ច្រើនជាង Ben Yedder ដែល៣គ្រាប់ ក្នុងចំណោម១៨គ្រាប់ រកបានដោយប៉េណាល់ទី។
ដោយឡែក Ben Yedder បានចូលរួមក្នងរដូវការដំបូងរបស់គាត់ជាមួយក្លិប Monaco ដោយបានផ្ទេរចេញពីក្លិប Sevilla កាលពីរដូវការមុន។នេះបើយោងតាមប្រភពDailyMail
យ៉ាងណាមិញ Mbappe បានសរសេរថា Ben Yedder សមនឹងទទួលបានស្បែកជើងមាសចំពោះការខិតខំរបស់គាត់ដូចគ្នានឹង Mohamed Salah, Sadio Mane និង Pierre-Emerick Aubameyang បានចែករំលែកស្បែកជើងមាស Premier League កាលពីរដូវកាលមុនបន្ទាប់ពីពួកគេបានរកគ្រាប់បាល់បាន ២២ គ្រាប់។
គួរបញ្ជាក់ផងដែរថា Mbappe បានសរសេរនៅលើបណ្តាញសង្គម Twitter ថា អរគុណអ្នកទាំងអស់គ្នាចំពោះសាររបស់អ្នក។ ខ្ញុំគិតថា Wissam ក៏សមនឹងទទួលបានពានរង្វាន់មួយដែរដូចដែលវាបានធ្វើនៅក្នុងក្របខ័ណ្ឌ Premier League កាលពីរដូវកាលមុនដើម្បីផ្តល់រង្វាន់ដល់ឆ្នាំរបស់គាត់ដែលបានចូលរួមជាមួយក្របខណ្ឌ Ligue 1ជាលើកដំបូង៕RT